សូមអានខាងក្រោមបន្តិចសិនទៅ អ្នកនឹងយល់ណា រវាងមនុស្សពីរនាក់ស្រឡាញ់គ្នា…
-កើតចេញពីការចេះអធ្យាស្រ័យ យោគយល់ឱ្យគ្នាទៅវិញទៅមក។
-កើតចេញពីការចេះ អត់ឱនឱ្យគ្នា មិនប្រើហិង្សារ ពាក្យសម្តីណាមួយធ្វើអោយដៃគូរ ខ្លាច រងគ្រោះ រឺឈឺចាប់ ។
-កើតចេញពីការចេះពិភាក្សា ជជែកដោយស្តាប់ហេតុផលគ្នាទៅវិញទៅមក។ ជៀសវាងបំផុតគឺកុមជជែកពេលកំពុងខឹងដាក់គ្នា ព្រោះវាមានតែចង់ឈ្នះចាញ់គ្នា អត់ល្អទេ។
-កើតចេញពីការនិយាយពាក្យល្អៗ លើកទឹកចិត្ត សរសើរ កែតម្រូវបែបស្ថាបនាអោយគ្នាទៅវិញទៅមក ។
-កើតចេញពីភាពស្មោះត្រង់ មិនជាន់ឈ្លីទឹកចិត្ត ធ្វើបាបគ្នាដោយអំពើក្បត់ ព្រោះតែតណ្ហាមួយភ្លែតៗ ។
-កើតចេញពីចាប់ដៃគ្នារកសុី សន្សំលុយ គិតគួរពីអនាគតដើម្បីកូនចៅ និងពេលខ្លួនវ័យចាស់ជរាទៅ ។
សម្លរឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងដោយសារប្តីប្រពន្ធចេះជួយ យោគយល់គ្នាទៅវិញទៅមក ៕

