
វិបស្សនាចិត្ត មគ្គចិត្ត ផលចិត្ត ជាចិត្តបរិសុទ្ធស្អាត មានអានុភាពខ្លាំង ជាចិត្តដ៏ប្រសើរ ព្រោះខ្សោយសឹងតែអស់កិលេសទៅហើយ ។ ចិត្តប្រភេទទាំងនេះ នាំឲ្យធាតុទាំង៤ ដី ទឹក ភ្លើង ខ្យល់ ទៅជាស្រាល ទន់ និងល្អិតក្រៃលែង ទៅជាសុខ ដោយមិនមានលក្ខណៈធ្ងន់ដូចរូបដែលសំបូរកិលេសឡើយ ។ នេះហើយវិការរូប៣ រូបលហុតា រូបមុទុតា រូបកម្មញ្ញុតា ដែលកើតពីសមាធិ វិបស្សនា ។

