ការស្អប់ខ្ពើម ការច្រណែននិន្ទា

S

នៅពេលគេបានឮពាក្យថាពុទ្ធសាសនា រឿងតំបូងដែលបានកើតឡើងក្នុងចិត្តគេគឺ សមាធិ ព្រោះសមាធិគឺជាការអនុវត្ត(Practice)តែមួយគត់ដើម្បីបញ្ជាក់ពីការយល់ដឹងក្នុងទ្រឹស្តីអប់រំពុទ្ធសាសនា ។ ការត្រាស់ដឹងរបស់ព្រះពុទ្ធក៏ទទួលបានតាមរយះការធ្វើសមាធិនេះដែរ ហេតុនេះទើបគេនិយាយថា សមាធិគឺជាបុព្វហេតុនៃការត្រាស់ដឹង ដែលពុទ្ធបរិស័ទត្រូវខិតខំប្រឹងប្រែងផ្ទាល់ខ្លួន ដើម្បីជួយរំដោះខ្លួនពីអវិជ្ជានិងតណ្ហា តាមមាគា៌ដ៏បរិសុទ្ធិគឺមជ្ឈិមបដិបទា ជាផ្លូវកណ្តាល ។ សីល សមាធិ​ បញ្ញា គឺជាមធ្យោបាយដ៏ចំបងក្នុងការជួយលុបបំបាត់កិលេសដែលជាមូលហេតុនៃការរងទុក្ខវេទនានិងការឈឺចាប់សព្វបែបយ៉ាង ។ សមាធិជាការប្រមូលផ្តុំបញ្ញាស្មារតីដើម្បីមើលឃើញច្បាប់ធម្មជាតិតាមសេចក្តីពិត ជួយកាត់បន្ថយភាពលំអៀងមកលើខ្លួនឯង នឹងជួយកាត់បន្ថយការមើលងាយមើលថោក ការស្អប់ខ្ពើម ការច្រណែននិន្ទា គំនុំសងសឹក សេចក្តីសោកសង្រេងគ្រប់បែបយ៉ាង ! ជាធម៌ដែលអាចពិសោធបាន ។

Comments