ភាវនាគឺជាកិច្ចដែលត្រូវគិតត្រិះរិះពិចារណា

S

ភាវនាគឺជាកិច្ចដែលត្រូវគិតត្រិះរិះពិចារណាឲ្យបានច្រើនឲ្យបានជាប់រឿយៗ មាន៤យ៉ាង
១-កាយភាវនា ត្រូវគិតរំពឹងពីការរស់នៅ ពីការចិញ្ចឹមជីវិតឲ្យបានត្រឹមត្រូវ។
២-សីលភាវនា ត្រូវគិតពីការរស់នៅក្នុងសង្គម ឲ្យបានចុះសម្រុងនឹងគេកុំឲ្យខុសគេពេក។
៣-ចិត្តភាវនា ត្រូវគិតពីការស្វែងរកក្តីសុខក្នុងចិត្តកុំឲ្យប្រឈមមុខនឹងវិបត្តិផ្លូវចិត្តនាំឲ្យមានអាយុខ្លី ត្រូវចេះថែរក្សាចិត្តឲ្យបានល្អប្រពៃ កុំសុខនឹងការស្វែងរកខ្លាំងជាងសុខនឹងការស្ងៀម។
៤-បញ្ញាភាវនា គឺជាការស្វែងរកគោលដៅពិតសម្រាប់ជីវិត គឺគោលដៅរួចផុតតាមផ្លូវចិត្តនេះឯង។
បើជាលោកុត្តរភាវនា គឺរូបកម្មដ្ឋាន សតិក្នុងសីលមិនដាច់ សមាធិនិងវិបស្សនា៕

Comments