មនុស្សស្រីល្អ
ចង់បានប្តីល្អ តេីបានត្រៀមខ្លួនធ្វេីជាប្រពន្ធល្អហេីយរឺនៅ ?
មានដឹងអត់ថា “ អ្នករត់រកនាង “ មកពីមានតែ”នាង”ទេដែលអាចជួយអោយ”អ្នក”កាន់តែរុងរឿង ។
បុរសល្អ , បុរសមានសមត្តិភាព , បុរសឆ្លាត , បុរសមានឆន្ទះខ្ពស់ រមែងតែចង់បានប្រពន្ធល្អមកជួយជ្រុំជ្រែងគាត់អោយកាន់តែល្អ , តេីប្រពន្ធល្អនោះ ជាស្រ្តីបែបណា?
- អត្តចរឹកមាយាទល្អ
- ឆ្លាត រវៀសរវៃ ឧស្សាហ៍ខំប្រឹង
- ចេះថ្លឹងថ្លែង ចេះគិតវែងឆ្ងាយ ចេះអត់ធ្មត់
- មិនមែនជាមនុស្សចិត្តច្រេីន ពូកែអន់ចិត្តឡេីយ
- មិនចូលចិត្តបង្ករបញ្ហាទេ តែចូលចិត្តដោះស្រាយបញ្ហា
-ចេះរៀបចំ ចាត់ចែង ទុកដាក់
-ចេះធ្វេីមនុស្ស ចេះចូលសង្គម ចេះចូលស្ទឹងតាមបទ
-ចេះគោរព អោនលំទោល និងអោយតំលៃមនុស្ស
- ចេះរក ចេះចាយ មិនខ្ចះខ្ជាយ
- ចេះលេីកទឹកចិត្ត គាំទ្រប្តី
- ជាអ្នកស្តាប់ និងអោយយោបល់ដ៏ល្អ
- ចូលរួមចំណែក ទាំងសុខនិងទុក្ខ
- ចេះបែងចែក រឿងសំខាន់ និងរឿងមិនបានការ។ល។
បេីអាច អានច្បាប់ស្រី របស់ខ្មែរយេីងថែម ហេីយស្រង់យកចំណុចល្អៗ ដែលយេីងគិតថាអាចទៅរួច ហេីយខំរៀនទៅ នោះ យេីងនឹងក្លាយទៅជាជំរេីសទីមួយរបស់បុរសពូកែ រឺ បុរសល្អនោះជាក់ជាមិនខាន ទោះការហេីយ មិនបានប្តីល្អ អោយតែយេីងប្រកាន់ផ្ជាប់ ទំលាប់ជាប្រពន្ធល្អ នោះ មុនហេីយនិងក្រោយប្តីយេីង នឹងរុងរឿង នឹងក្លាយទៅជាប្តីល្អជាក់ជាមិនខាន 😇😇😇🥰🥰😘😘❤️♥️ #ស្រ្តីនិងសុភមង្គល

