ឆ្នាំថ្មី

S
ឆ្នាំប្រហែលជាមិនឆុងនឹងអ្នកទេ ព្រោះវាជាអព្យាកតធម៌(នៅកណ្តាល មិនល្អ មិនអាក្រក់)។ តែចិត្តមិនស្រស់ ចិត្តមិនសប្បាយ ចិត្តមួម៉ៅនឹងរឿងខ្លះ ធ្វើឱ្យអ្នកមានអារម្មណ៍(គិត)ថា ឆ្នាំនេះមិនល្អ។ ឆ្នាំខ្លះ បាបឱ្យផល ឆ្នាំខ្លះ បុណ្យឱ្យផល ឡើងចុះដូចរលកទឹក តាមកម្លាំងកម្មដែលអ្នកបានសាង។ តែអំពើល្អ ទឹកចិត្តល្អ ពេលបច្ចុប្បន្ន ជួយរក្សាជីវិតអ្នកឱ្យបានភ្លឺថ្លា បើមានបាបចាស់ឱ្យផល ក៏មានបុណ្យថ្មីជួយអ្នកបានខ្លះ។ 

Comments