សិរីសួស្តី៣ប្រការ ពេលព្រឹកនៅនឹងមុខគឺបញ្ញាចក្ខុផង សម្មាវាចាផង ញញឺមរួសរាយរាក់ទាក់ផង។ ពេលថ្ងៃនៅនឹងទ្រូង សំដៅបេះដូងមានមេត្តាករុណា ធ្វើអ្វីត្រូវប្រកបដោយមេត្តានិងបញ្ញា។ ពេលយប់នៅនឹងជើង ការដើរហើរត្រូវប្រុងប្រយ័ត្ន ដើរលេងអត់ប្រយោជន៍បានត្រឹមតែពេទ្យដេរ។
ព្រះកេសព្រហ្ម តំណាង ព្រហ្មវិហារធម៌ទាំង៤របស់មេដឹកនាំ បុត្រីទាំង៧អង្គតំណាងលទ្ធិប្រជាធិបតេយ្យ ។ នេះទើបជាបណ្តាំដូនតាខ្មែរ ប៉ុន្តែគ្រូទាយប្រចាំនគរតាំងពីបូរាណតរៀងមកលោកចេះតែថែមល្បោយរហូតសឹងតែបាត់រសជាតិពិតនៃអត្ថន័យចូលឆ្នាំខ្មែរអស់។

