ធម៌នាំឲ្យកើតបីតិៈ បីតិជាសភាពចិត្តដែលឆ្អែតថ្លាស្អាត លុបបំបាត់គំនិតចងអាឃាតព្យាបាទ គំនិតក្តៅក្រហាយរាយមាយ ដៃគូរបស់បីតិគឺសុខៈ(សេចក្តីសុខស្រួលក្នុងកាយក្នុងចិត្ត) កាលណាអ្នកសមាធិកើតទុក្ខវេទនាលើរាងកាយខ្លាំង ឬ ចិត្តរាយមាយខ្លាំង គេអាចលើកចិត្តឡើងកាន់ការពិចារណាពីគុណ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ពិចារណាពីគុណជាតិនៃសីលស្អាត ពីចាគៈ ពីគុណសម្បត្តិនាំឲ្យកើតជាទេវតា គុណសម្បត្តិព្រះនិព្វាន សុទ្ធតែជាធម៌នាំឲ្យកើតបីតិ ជួយបំបាត់ទុក្ខវេទនាលើរាងកាយផង ជួយឲ្យចិត្តឆាប់ចុះស្ងប់ផង ។ កុំសេពគប់បុគ្គលដែលសំបូរចិត្តមួរម៉ៅក្តៅក្រហាយ គប់រកបុគ្គលដែលមានចិត្តជ្រះថ្លា ពិចារណាធម៌នាំឲ្យមានចិត្តជ្រះថ្លា បង្អោនចិត្តទៅរកបីតី ។

