Life

S
មិនថារូបខ្ញុំ រឺអ្នកទាំងអស់គ្នាទេត្រូវតែសន្សំ និងរៀនហាត់ ទទួលស្គាល់ការពិតជាបណ្ដើរៗព្រោះថាការពិតវានៅតែជាការពិតដែលយើងត្រូវតែជួប ដែលយើងទាំងអស់គ្នាជៀសមិនផុតឡើយ ៖
១- យើងនឹងត្រូវចាស់ ឈឺ មានការបែកពីមនុស្សជាទីស្រឡាញ់នៅថ្ងៃណាមួយជាធម្មតា ! ។
២- ជីវិតគឺជាការបាន និងការបាត់បង់ តែងបានជួបជោគជ័យនិងបរាជ័យជាធម្មតា កុំចង់តែបាន មិនព្រមបាត់បង់ កុំចេះតែជោគជ័យមិនចេះបរាជ័យ ។
៣- លោកនេះគ្មានអ្នកណាដែលមិនត្រូវបានគេនិន្ទាឬសរសើរ រហូតនោះឡើយ លោកនេះគេមិនអាចធ្វើឲ្យមានការយល់ឃើញតែមួយបានទេ ។
៤- មានតែខ្លួនឯងប៉ុណ្ណោះជាអ្នកសម្រេចជោគវាសនាឲ្យខ្លួនឯង ។
៥- សុភមង្គលគ្រួសារគឺសំខាន់ជាងលុយ បើព្រោះតែលុយធ្វើឲ្យបាត់បង់សាច់ញាតិ អ្នកមិនមែនជាមនុស្សទេ ។
៦- ឲ្យតែជាមនុស្សគឺនៅតែមានកំហុសជាធម្មតា បើខ្លួន នៅតែមានកំហុសដែរទេ ត្រូវចេះលើកលែងទោសឲ្យអ្នកដទៃផង ។
៧- បើពេញចិត្តនឹងការជួប ត្រូវចេះពេញចិត្តនឹងការព្រាត់ ។
៨- លោកនេះមិនមែនជារបស់យើងតែម្នាក់នោះទេ យើងមិនមែនចេះតែបានអ្វីគ្រប់យ៉ាងដូចចិត្តប៉ងប្រាថ្នាឡើយ
ពេលខ្លះការដែលមិនបាន វាជាភ័ព្វសំណាងមួយផងក៏មាន
៩- គ្មានអ្នកណាអាចយកសុខទុក្ខមកឲ្យយើងបានទេ បើយើងមិនព្រមទទួលទេនោះ ! ។ គិតណា ! គិតឲ្យកើតសុខ កុំគិតឲ្យកើតទុក្ខ រួចហើយត្រូវគិតឲ្យរួចផុតផង !❤️❤️❤️ 🙏🙏🙏🙏🙏 credit by @phanha slameas

Comments