ជីវិតចាប់ផ្តើមយល់ នៅពេលមានអាយុកាន់តែច្រើន!

S

១- “ ពេលវេលានៃជីវិត “ របស់យើងនឹងថយចុះជារៀងរាល់ថ្ងៃ គួរឈប់ស្តាយអាល័យអតីតកាល ។
២- “ សុភមង្គល “ មិនមែនកើតមានឡើងមកពីយើងមានប៉ុនណា ប៉ុន្តែវាអាស្រ័យលើយើងចេះស្កប់ស្កល់នៅពេលណា ។
៣- “ មានជួប មានព្រាត់ប្រាស “ វាគឺជារឿងធម្មតា ដែលត្រូវតែកើតឡើងចំពោះមនុស្សគ្រប់រូប ។ ហ្វឹកហាត់ឲ្យវាធ្លាប់ ថ្ងៃណាមួយវាប្រាកដជាមករកយើង ។
៤- អ្វីមួយដែលយើង “ មិនអាចគ្រប់គ្រងវាបាន “ អ្វីទាំងនោះកំពុងបង្រៀនដល់យើងឲ្យចេះដោះលែង ។
៥- អ្នកណាអួតអ្វី ក៏ជារឿងរបស់គេវាគឺជា “សិទិ្ធរបស់គេ “ យើងត្រឹមតែរក្សាចិត្តរបស់យើងឲ្យបាន គឺកុំទៅច្រណែនគេ នោះគ្រប់គ្រាន់ទៅហើយ ។
៦- “ គ្មានអ្នកណាម្នាក់ពូកែទៅគ្រប់រឿងហើយក៏គ្មានអ្នកណាម្នាក់អាក្រក់ទៅគ្រប់រឿងដែរយើងមានទាំងរឿងពូកែ និងមិនពូកែឆ្លាស់គ្នា ។
៧- កុំគិតច្រើនខ្លាំងពេកថ្ងៃនេះ ពីព្រោះមិនដឹងថាយើងនឹងអាចរស់នៅដល់ពេលណាធ្វើវាឲ្យល្អ ហើយដោះលែងទៅ ក៏គ្រប់គ្រាន់ហើយ ។
៨- កុំទុកអារម្មណ៍មិនល្អនៅក្នុងខ្លួនតែម្នាក់ឯង រៀនបញ្ចេញវាមកខ្លះ ។
៩- ថ្ងៃណាដែលយើងបានប្រសើរកុំមើលងាយមើលថោកអ្នកណាម្នាក់ព្រោះមិនដឹងថ្ងៃណាយើងនឹងបរាជ័យដូចគេដែរ ។១០- ជីវិតគ្មានគោលដៅទេចូររស់នៅជាមួយពេលវេលាបច្ចុប្បន្នកុំមានក្តីកង្វល់ពីគោលដៅ ពីព្រោះពេលខ្លះវាប្រហែលមិនមានពិត ។
១១- “ យើងមកខ្លួនទទេ ទៅវិញខ្លួនទទេកុំទៅសង្ឃឹមច្រើនពីជីវិត ថ្ងៃណាមួយយើងក៏ត្រូវស្លាប់ ការមានដង្ហើមដកនៅពេលនេះហើយធ្វើអ្វីៗដែលល្អ អស្ចារ្យបំផុតហើយ ។

Comments