វិធីដោះស្រាយជាមួយការអស់សង្ឃឹម

S

វិធីដោះស្រាយជាមួយការអស់សង្ឃឹម ការធ្លាក់ទឹកចិត្ត ចូរនឹកចងចាំពីពុទ្ធដីកា ៖
១- លោកនេះគ្មានអ្វីទៀងទាត់ឡើយ សេចក្តីស្លាប់ក៏មិនទៀងដែរ មិនចាំបាច់ចង់ស្លាប់នោះទេ ជីវិតគង់តែដល់ពេលស្លាប់ ហេតុនេះទាន់ពេលនៅរស់ ត្រូវខំធ្វើល្អ ព្រោះសេចក្តីស្លាប់មិនមែនជាទីបញ្ចប់អ្វីៗគ្រប់យ៉ាងនោះទេ ។
២- ប្រគល់ក្តីអស់សង្ឃឹមនេះទៅឲ្យភាពអាត្មានិយមរបស់អ្នកទៅ ព្រោះអ្នកអស់សង្ឃឹមព្រោះតែភាពអាត្មានិយម វាចង់បានអីតែមិនបានដូចចិត្តទើបវាអស់សង្ឃឹម ។ ប្រគល់អ្វីៗទៅឲ្យកម្មចុះ ! យើងនឹងអស់កង្វល់ អ្នកចេះតែចង់មានអំណាចលើសពីកម្លាំងកម្មទើបអ្នកត្រូវរងទុក្ខ ។
ការធ្លាក់ទឹកចិត្តតែងវាយប្រហារទៅលើជនរងគ្រោះ ដែលខកបំណង ជំនួសឲ្យជំងឺនេះគេត្រូវលះបង់ការប្រកាន់មាំចំពោះខ្លួនឯង ត្រូវចេះប្រគល់អ្វីៗឲ្យភាពអាត្មានិយមវិញ ប្រគល់វាឲ្យទៅសក្កាយទិដ្ឋិ ឧបាទាន មានះ ប្រកាន់ ដើម្បីកុំឲ្យយើងធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃទាន់ ។ ត្រូវមានការអត់ធន់ នឹងព្យាយាមអប់រំចិត្តខ្លួនឯងដើម្បីដណ្តើមយកសេចក្តីសង្ឃឹមត្រឡប់មកវិញឲ្យបាន ! ។ រឿងល្អគង់តែនឹងកើតឡើងទេ ត្រូវតែមានជំនឿចិត្ត ហើយរក្សាក្តីសង្ឃឹមទុកចុះ ! ។

Comments