មនុស្សខ្លះគេមិនយល់ស្របតាមគំនិតយើងទេ តែយើងមិនដែលភ្លេចខ្លួនជាមនុស្សដែលចាំបាច់ត្រូវចេះជួយគ្នានោះឡើយ ! ព្រោះយើងសុទ្ធតែជាអ្នកផ្សាយមេត្តាដូចគ្នា ហេតុអីត្រូវផ្សាយមេត្តារើសមុខមនុស្សទៅវិញ ? អ្នកផ្សាយមេត្តារើសមុខ គឺមកពីគេនៅមានអញត្រូវ វាខុស ក្នុងចិត្តគេនៅឡើយ ។
១- គ្មានអ្នកណាអាចជួយរំដោះអ្នកចេញពីទុក្ខ ក្រៅពីការយល់ដឹងរបស់អ្នកឡើយ ។
២- អ្នកខ្លះដៀលគំនិតក្មេងថាក្មេងមិនចេះគិត ទាំងដែលខ្លួនឯងចេះគិតខ្លាំងពេកទាល់តែធ្លាក់ខ្លួនឈឺបានសម្រេច អត់ដឹងថា មនុស្សចាស់មានអ្វីច្រើនណាស់ដែលត្រូវសិក្សាពីក្មេង ។

