ការភាន់ច្រឡំរបស់អ្នកដទៃៈ

S

ការភាន់ច្រឡំរបស់អ្នកដទៃៈ
ភិក្ខុមួយអង្គមានកិច្ចវត្តល្អ ធ្វើឲ្យអ្នកដទៃយល់ច្រឡំនឹងលោកថាជាព្រះអរហន្ត តែលោកច្បាស់លាស់ចំពោះខ្លួនឯងមិនបានដេកជោរតាមការបញ្ចើចបញ្ចើរនេះឡើយ។លោកបានតាមសុំកម្មដ្ឋានពីព្រះនៅកណ្តាលផ្លូវកំពុងបិណ្ឌបាត ព្រះពុទ្ធមិនព្រមលោកបានត្រាស់តបថា ចាំកន្លះធូបទៀតតថាគតទៅដល់វត្តហើយ ! ។ភិក្ខុទទូចតបថា អ្នកណាទៅដឹងថាកន្លះធូបទៀតមានរឿងអ្វីកើតឡើងនោះ ខ្ញុំព្រះអង្គអាចស្លាប់ ឬព្រះមានព្រះភាគអាចបរិនិព្វាន ឬខ្ញុំព្រះអង្គអាចលែងមានសទ្ធាក្នុងកិច្ចបដិបត្តិក៏ថាបាន។ព្រះពុទ្ធបានពិនិត្យកម្មរបស់ភិក្ខុដោយសព្វញ្ញុត្តញាណ ទើបដឹងថាភិក្ខុនេះនឹងដាច់សង្ខារនៅវេលាបន្តិចទៀត ទើបព្រះអង្គប្រទានកម្មដ្ឋានជាបន្ទាន់និងត្រូវតាមអាធ្យាស្រ័យរបស់លោកៈចូរកុំវាយតំលៃអារម្មណ៍ដែលកើតតាមទ្វារទាំង៦ កុំប៉ាន់ស្មាន កុំសំគាល់ ដែលនាំឲ្យកើតការរំជួលចិត្ត(ឬប្រតិកម្មចិត្ត)កើតឡើង ត្រូវរៀនបញ្ឈប់ការញាប់ញ័រក្រហល់ក្រហាយចិត្ត ប្រកបដោយសតិនិងឧបេក្ខា ចូរឃុំគ្រងថែរក្សាចិត្តឲ្យបានល្អចុះ!!!។ភិក្ខុបានទទួលឪវាទហើយ ទើបរកទីតំរង់កាយចិត្ត ពិនិត្យភាពប្រែប្រួលនៅក្នុងខ្លួនដោយមិនមានក្តីញាប់ញ័រ សូម្បីមានទុក្ខវេទនាកើតឡើងយ៉ាងណាក្តី ក្នុងពីរបីនាទីនៃជីវិតចុងក្រោយរបស់លោក លោកបានបរិនិព្វានទៅ!!!នេះជាជោគជ័យដែលលោកគ្មានការភាន់ច្រឡំចំពោះខ្លួនឯង!។

Comments