ការទទួលស្គាល់គំនិតខ្លួនឯងគឺជាការលំបាកបំផុតនៅក្នុងលោក ព្រោះវាអាចប្រេះឆារទៅនឹងជំនឿដូនតា ការអប់រំប្រពៃណីវប្បធម៌របស់ជាតិខ្លួន ។ ការចាប់ផ្តើមផ្លាស់ប្តូរគឺអាស្រ័យលើថា តើអ្នកគួរធ្វើអ្វី ហើយត្រូវធ្វើរបៀបណា ? ដោយមិនចាំបាច់គិតថា មានគេសរសើរអ្នកគឺជាមនុស្សល្អក្រៅពីខ្លួនឯងឡើយ ។ ព្រះពុទ្ធគឺជាបុគ្គលដែលបានផ្លាស់ប្តូរប្រពៃណីវប្បធម៌ក្នុងត្រកូលនិងក្នុងពិភពលោកទាំងមូល ។

