គេក៏ស្អាត យេីងក៏ស្អាត គេស្អាតបែបគេ យេីងស្អាតបែបយេីង គេមានមុខស្អាត យេីងមានចរិកស្អាត គេស្អាតបែបស យេីងស្អាតបែបស្រអែម គេតែងខ្លួនស្អាត យេីងញញឹមស្អាត គេបានរាង យេីងបានតំណេីរ គេបានសំរស់ យេីងបានសំដី គេខ្ពស់ស្រឡះ យេីងទាបសម គេស្គមមានរាង យេីងធាត់ខ្យូតគួរអោយស្រឡាញ់ គេឆ្លាត យេីងសុភាព គេមានគ្រួសារល្អ យេីងមានមិត្តល្អ ។ល។
ចេះសសេីរអ្នកដទៃ ត្រូវចេះសរសេីរខ្លួនឯងផង មេីលឃេីញចំណុចល្អរបស់អ្នកដទៃ ត្រូវចេះមេីលឃេីញចំណុចល្អរបស់ខ្លួនឯងផង ចាំគេសសេីរយេីងយូរណាស់ ត្រូវចេះសសេីរខ្លួនឯងទេីបល្អ
ត្រូវចេះលេីកទឹកចិត្តខ្លួនឯង មេីលអោយឃេីញចំនុចល្អរបស់ខ្លួនឯង ត្រូវជឿរជាក់លេីខ្លួនឯង ទោះយេីងមានកាយសម្បទាមិនល្អដូចគេ ក៏យេីងនៅមានអ្វីដែលគេមិនមានដូចគ្នា ។
ស្រឡាញ់អ្វីដែលខ្លួនមាន មោទនភាព នូវអ្វីដែលខ្លួនសំរេចបាន ទោះតិចរឺច្រេីន ក៏ជាសមិត្តផលរបស់យេីង នោះទេីបជីវិតមានក្តីសង្ឃឹម និង មានកំលាំងចិត្ត បន្តដំណេីរជីវិតទៅមុខដោយភាពជឿរជាក់បាន។
អត្ថបទ: តាំង ហ្គិចលាង
រូបភាព: តាំង ហ្គិចលាង

