ដល់ពេលវេលាដែលត្រូវរីករាយហើយ

S

ដល់ពេលវេលាដែលត្រូវរីករាយហើយ ! កំហឹង ការស្អប់ខ្ពើម ការគុំគួនសងសឹក ការគិតច្រើន ការកំសត់ វាមិនបានធ្វើបាបអ្នកណាឡើយ ក្រៅពីបំផ្លាញខ្លួនឯង ត្រឹមតែអនុញ្ញាត្តិឲ្យអ្វីៗហូរទៅតាមពេលវេលាគឺគ្រប់គ្រាន់ណាស់ទៅហើយ ! ថែរក្សាចិត្តក្នុងភាពវិជ្ជមានជានិច្ច ! ។ ដរាបណាគុណធម៌មិនចំរើនទេ នោះសុខសន្តិភាពក៏មិនសំបូរដែរ ដរាបណាគុណធម៌រលត់លោកនេះក៏ក្លាយទៅជាវាលរហោឋានជាធម្មតាទេ ! អ្នកមិនអាចគ្រប់គ្រងអ្វីដែលបានកើតឡើងចំពោះអ្នក តែអ្នកអាចគ្រប់គ្រងចិត្ត គ្រប់គ្រងមធ្យោបាយ ដែលអ្នកនឹងទទួលខុសត្រូវចំពោះវាបាន ! លោកនេះគឺតែប៉ុណ្ណឹងទេ ! ។

Comments