រឿងដែលមិនត្រូវភ្លេច !
១- ញញឹម វាធ្វើឲ្យអារម្មណ៍ខ្លួនឯងបានប្រសើរឡើង។
២- ការជឿជាក់(សទ្ធា) ជឿលើកម្លាំងកម្ម កម្លាំងបុណ្យ ធ្វើឲ្យខ្លួនឯងរឹងមាំ។
៣- សេចក្តីស្រឡាញ់ ការអាណិតអាសូរគ្នា ធ្វើឲ្យជីវិតខ្លួនឯងមានក្តីសុខ ។
រឿងដែលត្រូវបំភ្លេចចោល !
១- រឿងដែលនឹកឃើញកាលណា ឈឺចាប់សោកសៅ មួរម៉ៅក្តៅក្រហាយកាលនោះ ! ។
២- រឿងដែលនឹកឃើញកាលណា ព្រឺព្រួចសឹងគាំងបេះដូងអស់ ។
៣- រឿងដែលខំរកនឹកណាស់ តែនឹកមិនឃើញ ។
ដែលហៅថាការចងចាំ គឺដើម្បីកុំឲ្យមានកំហុសនៅថ្ងៃមុខទៀតតែប៉ុណ្ណោះ ក្រៅពីនេះកុំចងចាំអីល្អជាង ខ្លះពូកែចាំពេក ពេលខ្លួនចាស់ទៅសូម្បីតែឈ្មោះខ្លួនឯងក៏រកនឹកមិនឃើញដែរ ! ។

