ជីវិតមិនមែនអសកម្មភាពទេវាប្រែប្រួលទៅមុខជានិច្ច ហើយទ្រឹស្តីក៏មិនមែនជាសកម្មភាពដែរ ទ្រឹស្តីគឺជាការចង្អុលទិសសម្រាប់អនុវត្ត ការអនុវត្តន៍ទើបជាការពិត គឺដើម្បីទទួលបានបទពិសោធផ្ទាល់ខ្លួន ។ យ៉ាងណាមិញ ក្នុងពុទ្ធសាសនាក៏ដូចគ្នា ព្រះធម៌គឺជាទ្រឹស្តីសម្រាប់ចង្អុលទិសក្នុងការអនុវត្តន៍ ឯសីល សមាធិ វិបស្សនា គឺជាការអនុវត្តន៍ ដើម្បីទទួលបានការយល់ដឹងពីច្បាប់ធម្មជាតិដោយខ្លួនឯងផ្ទាល់ ។ សារុបមក ការសិក្សាព្រះធម៌មិនមែនជាការអនុវត្តន៍ទេ សូមយល់ត្រង់នេះឲ្យច្បាស់ !

