បាតដៃរបស់យើងសុទ្ធតែអាចសាងគុក

S

បាតដៃរបស់យើងសុទ្ធតែអាចសាងគុកសាងវិមានឲ្យខ្លួនឯងបាន មហិច្ឆតានេះគឺស្រេចតែនៅលើខ្លួនឯងតែប៉ុណ្ណោះជាអ្នកកំណត់
ព្រោះជីវិតនេះគឺជារបស់ខ្លួនឯងទេ ពុកម៉ែបានចែកឲ្យកូនរួចអស់ហើយ ក្តីសង្ឃឺមដែលពុកម៉ែមានគឺចង់ឲ្យកូនៗរស់មានក្តីសុខនិងចេះស្រឡាញ់បងប្អូនតែប៉ុណ្ណោះ។ពេលពុកម៉ែស្លាប់ទៅ បើអាចក្រោកមកដាំបាយឲ្យកូនញ៉ាំបានពុកម៉ែនឹងមកជាមិនខាន កំហុសដ៏ធំបំផុតរបស់ពុកម៉ែគឺការចាស់ឈឺស្លាប់ដែលគេចជៀសមិនរួច សូមកូនៗរស់នៅមានក្តីសុខ ត្រូវធ្វើជាមនុស្សល្អតាំងពីឥលូវនេះកុំចាំដល់ថ្ងៃស្អែក ពុកម៉ែឲ្យកូនទៅរៀនមិនមែនព្រោះតែដើម្បីខ្លួនឯងតែប៉ុណ្ណោះទេគឺដើម្បីបម្រើជាតិផងដែរ ហេតុនេះមិនត្រូវធ្វើខ្លួនឲ្យដូចជាសម្រាមតាមចិញ្ចើមថ្នល់នោះឡើយ ពុំនោះទេពុកម៉ែនឺងថោកជាងឡានដឺកសម្រាមនោះទៅទៀត ព្រោះបានបង្កើតតែសម្រាមនាំឲ្យស្អុយដល់សង្គម។បំណងល្អពីពុកម៉ែ ! ។

Comments