ត្រូវចាំថាៈ ក្នុងពុទ្ធសាសនា ដើម្បីរួចចាកទុក្ខមិនមែនទាល់តែចេះបិដក១១០ក្បាលអត់ចន្លោះ ឬ ទាល់តែចាំពុទ្ធគាថា ៨៤០០០ធម្មក្ខ័ន្ធមិនឲ្យភ្លេចសោះទើបបានរួចចាកទុក្ខនោះទេ ! អ្នកចេះតែកន្លះគាថា ឬ ត្រឹមមួយគាថា ពីរគាថាហើយយកទៅអនុវត្តតាមក្នុងការរស់នៅយ៉ាងម៉ត់ចត់ អ្នកនឹងទទួលបានផលសុខជាមិនខាន ។
១- ចូររំងាប់ក្តីក្រោធដោយការមិនក្រោធតប ! សេដ្ឋីនីនៅស្រុកថៃបានអនុវត្តតាមយ៉ាងម៉ត់ចត់បំផុត រហូតបានទទួលជោគជ័យឈ្នះគូប្រកួតគ្រប់ទិសទី មកទល់សព្វថ្ងៃ គាត់ចងចាំគាថានេះពីជីដូនរបស់គាត់ ។ យើងវាណាស់តែ បើមិនបានតដៃទេ ខ្លាចគេថាអន់ ! ទប់មិនបាន ។
២- កម្មអ្នកណាធ្វើអ្នកនោះទទួល សត្វលោកមានកម្មជារបស់ខ្លួន កម្លាំងដទៃស្មើដោយកម្លាំងកម្មមិនមាន កម្មដ៏តិចតួចឯណាមិនឲ្យផលមិនមាន សត្វលោកមកដោយកម្មទៅដោយកម្មរៀងៗខ្លួន មានកម្មជាទាយាទ មានកម្មជាផៅពង្ស មានកម្មជាកំណើត ។
៣- បើមិនចងចាំអីទេ ចូរធ្វើចិត្តឲ្យអស់កង្វល់ចុះ ចូរមានការអស់កង្វល់ជាទីពឹង តថាគតហៅថា ការអស់កង្វល់នោះហើយជានិព្វាន ។
៤- មានរូបមានទុក្ខជាធម្មតា (សូម្បីតែខ្មោចនៅក្នុងផ្នូរក៏មានបញ្ហាដែរ) ។
ទាំងនេះជាទិន្នន័យវិជ្ជមានដែលយើងអាចលើកយកមកប្រើនៅពេលជីវិតជួបបញ្ហាបាន ! ។ -facebook-

