Johnny Depp មនុស្សប្រុសរលាយគ្រប់យ៉ាងដោយសារប្រពន្ធ គាត់បានរំលឹកមនុស្សប្រុសទាំងអស់នៅលើលោកនេះថា៖ អ្នកអាចមានរូបរាងស្អាតសង្ហារ មានភាពល្បីល្បាញលើពិភពលោក មានលុយចាយមួយពាន់ជាតិទៀតក៏មិនអស់ ប៉ុន្តែអ្នកនឹងគ្មានសល់អ្វីសោះ បើអ្នករកប្រពន្ធខុស រកមិនបានប្រពន្ធល្អម្នាក់ជាដៃគូជីវិត ជីវិតអ្នកនឹងជួបទុក្ខវេទនា។
មានប្រពន្ធល្អម្នាក់ គឺមានតំលៃលើសលប់ជាងភាពមានបាន និងទ្រព្យស្តុកស្តម្ភនៅលើលោក។ បើអ្នករកបានប្រពន្ធល្អ គឺមានន័យថា អ្នកជាអ្នកមានពិតប្រាកដ៕

