មនុស្សជឿនលឿន

S

មនុស្សជឿនលឿនតែងចាត់ទុកស្មារតីគឺជាមូលដ្ឋានសំខាន់បំផុតរបស់ជីវិត គ្រប់បញ្ហាទាំងអស់សុទ្ធតែបំលែង(Derivative)ចេញពីស្មារតី គ្រប់យ៉ាងដែលយ់ើងនិយាយ យើងធ្វើ វាសុទ្ធតែជារូបមន្តគណិតវិទ្យានៃគំនិត(Postulating consciousness) អតិបរមានិងអប្បបរមានៃគំនិត សុទ្ធតែទទួលបានពីការសិក្សារៀនសូត្រទាំងអស់ កុំបំភ្លេចចោលការសិក្សាឲ្យសោះ ! ។ ជិតបីពាន់ឆ្នាំមុន ព្រះពុទ្ធបានបំផុសគំនិតក្នុងការសិក្សា មានទាំងចរិយាធម៌ គុណធម៌ សីលធម៌ សិក្សាពីតារាសាស្ត្រ និងកាយវិភាគវិទ្យារហូតដល់កលាបៈឬអាតូមដែលផ្សំផ្គុំកើតបានជារូបកាយ សិក្សារហូតដល់បញ្ញាដល់កំពូល គឺបញ្ញាត្រាស់ដឹងច្បាប់ធម្មជាតិហៅថាអនុត្តរសម្មាសម្ពោធិញ្ញាណ ដែលមនុស្សបច្ចុប្បន្នមិនអាចធ្វើតាមបាន ។ ទឹកចិត្តនេះមានជំរៅណាស់ រហូតមានមនុស្សជាច្រើនត្រូវហែលលិចលង់ស្លាប់ដោយសារតែវា ! មិនសិក្សាពីចិត្តអាចធ្វើឲ្យជីវិតមានកំហុសបាន ។

Comments