បាបមិត្តតែងដឹកនាំអូសទាញអ្នកឲ្យបាត់បង់ពេលវេលា បាត់បង់លុយកាក់ ឲ្យខូចអនាគត ទីបំផុតត្រូវរត់ចោលស្រុកទៀតផង ខុសពីកល្យាណមិត្តដែលតែងនាំអ្នកឲ្យមានសុវត្ថិភាព ឲ្យអ្នកមានការយល់ដឹងជានិច្ច ។ ត្រូវហ៊ានដើរចេញពីមនុស្ស ដែលតែងតែនាំជីវិតអ្នកឲ្យមានបញ្ហា តែងតែធ្វើឲ្យស្ថានភាពផ្លូវចិត្តមិនស្ងប់មានការគំរាមកំហែង និងការមិនឲ្យតំលៃទៅលើសីលធម៌របស់មនុស្សសត្វនិងរុក្ខជាតិ ។ រៀនពីភាពអវិជ្ជមានដែលខ្លួនមាន គឺដើម្បីធ្វើការផ្កាស់ប្តូរ ព្រោះទំលាប់អាក្រក់មិនដែលធ្វើឲ្យជីវិតរុងរឿងបាននោះទេ ! តាមការសិក្សាបានបង្ហាញថា ទំលាប់អាក្រក់តែងតែស្លាប់លំបាកហើយឋិតនៅក្នុងទីថោកទាប ។

