កិច្ចឈ្វេងយល់ក្នុងព្រះពុទ្ធសាសនា

S

កិច្ចឈ្វេងយល់ក្នុងព្រះពុទ្ធសាសនាគឺ ផ្នែកវិបស្សនាធុរៈ ដែលជាធុរៈមួយក្នុងចំណោមធុរៈទាំងពីគឺ÷ គន្ធធុរៈ និងវិបស្សនាធុរៈ ។ គន្ធធុរៈ បានដល់កិច្ចសិក្សារៀនសូត្រផ្នែកព្រះបរិយត្តិ មានសាលាបាលី (សាលាពុទ្ធិកបឋមសិក្សា,ពុទ្ធិកមធ្យមសិក្សាបឋមភូមិ/ទុតិយភូមិ...និងធម្មវិន័យ) ចំណែកឯវិបស្សនាធុរៈ បានដល់ការសិក្សានិងបដិបត្តិទ្រទ្រង់សីល សមាធិ បញ្ញា ដើម្បីអប់រំចិត្តតាមបែបសមថ-វិបស្សនាកម្មដ្ឋាន ដែលជាកម្មដ្ឋានមួយកម្រសត្វលោកបដិបត្តិធ្វើបាន ក្នុងព្រះសាសនានេះ ។ សមថឬសមាធិ និង វិបស្សនា មានទាំងទ្រឹស្តីនិងការអនុវត្តន៍ដើម្បីពិសោធបញ្ជាក់ សត្វលោកភាគច្រើនចេះត្រឹមតែទ្រឹស្តីមិនបានអនុវត្តបញ្ជាក់ឡើយ ទើបនៅតែត្រូវកិលេសផ្តួលបានដោយមិនដឹងខ្លួន !

Comments