សេចក្តីសុខ៤យ៉ាង
១.សេចក្តីសុខ ព្រោះមិនមានជំងឺ។ មនុស្សគ្រប់គ្នាតែងតែចង់បានសុខភាពល្អ ហើយការមិនមានរោគគឺជាលាភដ៏ឧត្តម។
២.សេចក្តីសុខ ព្រោះមានទ្រព្យទ្រព្យសម្បត្តិ។ មនុស្សដែលមានទ្រព្យសម្បត្តិសមរម្យ គឺជាក្តីប្រាថ្នាដែលមនុស្សចង់បាន។
៣.សេចក្តីសុខ ព្រោះមិនជំពាក់បំណុល។ មនុស្សដែលមិនជាប់បំណុលអ្នកដទៃ គឺដេកលក់ស្កប់ស្កល់ពេលយប់ មិនខ្វល់ច្រើន។
៤.សេចក្តីសុខ ព្រោះមានអ្នកយល់ចិត្ត។ មនុស្សទាំងឡាយតែងចង់ឱ្យមនុស្សជុំវិញយល់ចិត្ត និងតម្រូវចិត្ត។

