១- បើកដៃឲ្យមានការផ្លាស់ប្តូរ ប៉ុន្តែកុំអនុញ្ញាត្តិឲ្យតំលៃរបស់អ្នកត្រូវផ្លាស់ប្តូរដែរឲ្យសោះ ! ។
២- ធ្វើអ្វី គិតអ្វី ត្រូវដឹងខ្លួនជានិច្ច ព្រោះទង្វើក្នុងបច្ចុប្បន្នវាបង្កើតលក្ខ័ណ្ឌឲ្យយើងបានជួបនៅអនាគតជានិច្ច ។
៣- មនុស្សល្ងីល្ងឺតែងដឹងថាបញ្ញារបស់ខ្លួនធំធេងណាស់ តែមនុស្សដែលគិតថាខ្លួនជាមនុស្សឈ្លាសវៃ គឺជាមនុស្សល្ងីល្ងឺផុតលេខ !( ប៉ោតទទេរទះឮខ្លាំង ប៉ោតមានទឹកពេញទះមិនឮ)។
៤- លោកនេះគ្មានអ្វីពេញ គ្មានអ្វីទទេរ គ្មានអ្វីចាស់ គ្មានអ្វីថ្មី គ្មានអ្វីកើត គ្មានអ្វីស្លាប់ គ្មានអ្វីបាន គ្មានអ្វីបាត់បង់ ក្នុងវត្ថុមួយមានអត្ថន័យពីរជានិច្ច ! ។
៥- ចូរការពារខ្លួនប្រឆាំងនឹងភាពក្រេវក្រោធនៅក្នុងចិត្ត ចូរឆ្លាតវៃក្នុងការរំដោះចិត្តចេញពីទុក្ខវេទនាដោយសារតែការគិតចូរចេះពត់តំរង់ចិត្តនៅពេលវាមិនទៀងត្រង់សូមអនុវត្តការគិតក្នុងគ្រប់ឥរិយាបទទាំងបួន។លក្ខណះ៥យ៉ាងរបស់ចិត្ត
១- ចិត្តជាធំ
២- ចិត្តកើតរលត់ជាប់មិនដាច់
៣- ចិត្តដឹងច្បាស់នូវអារម្មណ៍
៤- ចិត្តមាននាមរូបជាបទដ្ឋាន
៥- ចិត្តសន្សំនូវវិបាក
នរជនណាបានដឹងពីលក្ខណះចិត្តទាំង៥យ៉ាងនេះនឹងរួចចាកទុក្ខ ។
ចិត្តចុះក្នុងអត្ថថាវិចិត្រនូវលោក ចិត្តមានអត្ថថារិះគិតសន្សំការត្រិះរិះពិចារណា ចិត្តជាធំព្រោះចិត្តឲ្យរូបស្លាប់ៗ ឲ្យរូបរស់ៗ ចិត្តបង្កើតនូវលោកនិងបំផ្លាញលោក។មួយយប់មួយថ្ងៃចិត្តកើតរលត់ជាង៩លានដងគិតទាំងពេលដេក ។ធ្វើអ្វីក៏ដោយក៏ចិត្តដឹងតែមានះធ្វើទាំងបំពាន។បើចិត្តឈឺកាយក៏ឈឺ បើកាយឈឺចិត្តក៏ឈឺ។អ្វីដែលបានធ្វើទៅលើអ្នកដ៏ទៃ គង់ធ្លាក់មកលើខ្លួនឯងក្នុងថ្ងៃណាមួយជាមិនខាន។សូមមេត្តាគន់គិតពិចារណាតាមការគួរ។

