ថ្ងៃនេះជាថ្ងៃ បុណ្យអាសាឡ្ហបូជា (ចូលព្រះវស្សា)
គឺជាថ្ងៃប្រារព្ធហេតុ ៥ ប្រការក្នុងព្រះពុទ្ធសាសនា
១.ថ្ងៃទ្រង់ចុះចាប់បដិសន្ធិ
២.ថ្ងៃទ្រង់ចេញសាងព្រះផ្នួស
៣.ថ្ងៃទ្រង់ចាប់ផ្តេីមសម្តែងព្រះធម្មទេសនា
៤.ថ្ងៃទ្រង់ស្ថាបនាឲ្យមានព្រះសង្ឃ
៥.ថ្ងៃទ្រង់សម្តែងយមកប្បាដិហារយ៍
[ ម្នាលភិក្ខុទាំងឡាយ (ប្រសិនបើ) ធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ក៏មិនគប្បីកើតឡើង ក្នុងលោកឡើយ ទាំងធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ ក៏មិនភ្លឺច្បាស់ក្នុងលោកដែរ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺជាតិ ១ ជរា ១ មរណៈ ១ ។
*សត្វកើតហើយ សុទ្ធតែស្លាប់ទៅវិញ អ្នកទាំងឡាយត្រូវដឹង ត្រូវប្រឹងធ្វើកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ។ ]
……………………………….
សូមឲ្យសេចក្តីចម្រេីន កេីតមានដល់ព្រះពុទ្ធសាសនាផង ដល់សត្វលោកផង ឲ្យបានសព្វៗកាលទៅ សូមទេវតាទាំងឡាយ អភិបាលរក្សានូវព្រះពុទ្ធសាសនាផង នូវសត្វលោកផង ឲ្យបានសព្វៗកាលតរៀងទៅ ។

