Healthy Habit

S
ទំលាប់ល្អ៨ប្រការនាំមកនូវសេចក្តីសុខមានអាយុវែងៈ
១- ហូបបន្លែផ្លែឈើច្រើនជាសាច់និងខ្លាញ់សត្វ បន្ទោរបង់ឲ្យបានទៀងទាត់ពេលវេលា ទទួលទានដំណេកនិងការភ្ញាក់ឲ្យបានទៀងទាត់ ចូលដេកពីព្រលប់ ភ្ញាក់ពីព្រលឹមគឺជានិស្ស័យរបស់មនុស្សអាយុវែង។
២- ហាត់ប្រាណឲ្យបានទៀងទាត់ ការរត់ត្រឹកៗ១ថ្ងៃត្រឹមតែ១៥នាទីមានអាយុវែងជាងអ្នកអត់រត់ដល់ទៅ១០ឆ្នាំ។
៣- ធ្វើចិត្តរីករាយស្រស់ស្រាយកុំទំលាប់គិតរឿងមិនល្អ ។
៤- ទំលាប់ស្តាប់ធម៌ឬគតិបណ្ឌិតជាប្រចាំ កំសាន្តចិត្តឲ្យកើតបញ្ញា។
៥- មានជំនឿអ្វីមួយមុតមាំក្នុងចិត្ត (កុំតែជឿខុស ជាជំនឿឥតហេតុផល)។
៦- ទំលាប់រស់នៅក្នុងមជ្ឈដ្ឋានខ្សត់ជាតិពុល(ពុលខ្យល់ពុលសម្លេង)។
៧- ហាត់ស្គាល់ខ្លួនឯងឲ្យបានច្បាស់ ពិសេសតាមរយះសមាធិ។
៨- ហ្វឹកហាត់បង្គាប់បញ្ជាចិត្តកុំឲ្យគិតខុស កុំឲ្យគិតរាយមាយ ដែលនាំទៅដល់ការប្រព្រឹត្តិខុស។
ភាពក្តៅក្រហាយចិត្តត្រូវបានស្ងប់ដោយវិធីពីរយ៉ាងៈ
១- តាមរបៀបមនុស្សអត់បញ្ញាៈស្ងប់ព្រោះបានជះកំហឹងដាក់អ្នកដទៃ បានធ្វើអ្វីៗតាមចិត្តប្រាថ្នា ដែលអាចមានផលវិបាកដោយសារមានការប្រឆាំងតបដែលអាចនាំឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរផងក៏មាន។មនុស្សបែបនេះជាមនុស្សឥតហេតុផល ត្រូវព្រាត់ញាតិមិត្តគ្មានគេរាប់អានព្រោះជាមនុស្សនោមឆេះ ឬជាមនុស្សភ្លើងចំបើង។
២- តាមរបៀបមនុស្សមានហេតុផលៈភាពក្តៅក្រហាយចិត្តត្រូវបានស្ងប់រំងាប់ដោយសារសតិនិងបញ្ញាបានកើតឡើងទាន់ពេលវេលា បានរួមកម្លាំងគ្នាជាមួយការអត់ធន់ ហើយបញ្ចេញវាចាប្រកបដោយហេតុផលនិងការទទួលខុសត្រូវ។(ថ)

Comments