ក្តីស្រឡាញ់

S

ក្តីស្រឡាញ់ដែលអន្ទះសារចង់ស្លាប់ វាគឺជាតំរូវការផ្លូវភេទទេ វាគ្មានឧត្តមគតិអ្វីបន្តិចបន្តួចឡើយ បើអ្នកធ្វើឲ្យវាបានសម្រេចក្តីបំណង ចូរអ្នកមើលរទេះគោដែលត្រូវឡានបុកចុះ ! ។ ក្តីស្រឡាញ់ដែលចង់ក្លាយជាអ្នកការពារថែរក្សាថ្នាក់ថ្នមនិងព្រមលះបង់នូវអ្វីៗទាំងអស់ ហើយសមស្របតាមកាលៈទេសៈនៃជីវិតផងនោះ នេះទើបជាក្តីស្រឡាញ់ដែលមានប្រភពមកពីបេះដូងពិតៗ មុនសម្រេចចិត្តត្រូវចេះមើលចិត្តខ្លួនឯងផង ។ ខ្យល់តែងជំរុញឲ្យអណ្តាតភ្លើងឆាបឆេះយ៉ាងណា តណ្ហាដែលឥតសតិសម្បជ្ជញ្ញៈគ្រប់គ្រង តែងជំរុញចិត្តឲ្យញាប់ញ័រអន្ទះអន្ទែង រួចហើយភាពល្ងង់ខ្លៅបានចេញមុខមកបង្កក្តីមហន្តរាយ ទីបំផុតវាសនាអភ័ព្វបានទទួលយកក្តីអាម៉ាសដែលជាការចំអកនៃព្រហ្មលិខិត ! ភាពសោកសៅគឺជាវិប្បិសារីយ៍ ដោយសារតែការបាត់បង់មោទនភាពជីវិតដែលត្រូវដុតរោលដោយភ្លើងតណ្ហាដ៏ក្តៅគគុក ! ។
=> ជារឿយៗគេធ្លាក់ក្នុងអន្លង់ស្នេហ៍ព្រោះតែរូបសម្រស់គេមិនគិតទេថាតាមពិតគេរស់នៅជាមួយគ្នាគឺដោយសារចរិយាសម្បត្តិមិនមែនរស់នៅជាមួយសម្រស់ទេ។

Comments