បញ្ហាសុខភាពផ្លូវចិត្ត

S

មុនពេលដែលលោក គ្រិស នឹងចូលមកប្រឡុកក្នុងផ្នែកនយោបាយ លោកបានធ្វើជាគ្រូគេអស់រយៈពេល ១៥ឆ្នាំ នៅឯសាលារៀនកម្រិតបឋមសិក្សា ក្នុងស្ថានភាពដែលគ្រូមានជំងឺស្ត្រេសច្រើនគ្នានោះ។ នាយកសាលា នឹងឲ្យហ្វឹកហាត់ធ្វើសមាធិ ដែលជួយកាត់បន្ថយជំងឺស្ត្រេសបានច្រើន។ ហើយនោះជាបទពិសោធន៍របស់លោកតាំងពីឆ្នាំ ១៩៩៧ ដែលលោកបានប្រាប់ថា បញ្ហាសុខភាពផ្លូវចិត្តក្នុងយុវវ័យជារឿងធំចម្បង យើងរកឃើញថា មនុស្សវ័យ ១៦-២៥ឆ្នាំ មានបញ្ហារឿងសុខភាពផ្លូវចិត្តទៅដល់ ៣២% ការណ៍ដែលគេហ្វឹកហាត់សតិ ជួយឲ្យគេមានសុខភាពផ្លូវចិត្តល្អប្រសើរ។ សម្រាប់មនុស្សមានអាការៈសោកសៅ ការចម្រើនសតិជាប្រចាំ អាចជួយឲ្យជាសះស្បើយបាន ដោយមិនចាំបាច់ទទួលទានថ្នាំ និងជួយឲ្យគុណភាពជីវិតល្អប្រសើរឡើង ថែមទាំងជួយសន្សំសំចៃថវិកា ការចាយវាយរបស់រដ្ឋបានច្រើនទៀតផង ។
លោក ត្រេសី ក្រូច សមាជិករដ្ឋាសភា បក្សអភិរក្សនិយម ថ្លែងថា “ការចម្រើនសតិ ជួយដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តរបស់អ្នក ព្រោះប្រក្រតីអ្នកមានជំងឺសោកសៅ ត្រូវទទួលទានថ្នាំជាប្រចាំ។ ការចម្រើនសតិធ្វើឲ្យអ្នកឈប់លេបថ្នាំបាន ហើយនឹងជាវិធីដែលមានសក្តានុពល ដែលអាចបញ្ឈប់គំនិតក្នុងផ្នែកអវិជ្ជមានឲ្យចេញបាន។ ពេលយើងកំណត់ដឹងទាន់ រួមទាំងការចម្រើនសតិ ធ្វើឲ្យអ្នកបកស្រាយ ក្នុងសភាបានល្អប្រសើរឡើងទៀតផង”។
បច្ចុប្បន្ននេះ មានការរៀបចំអប់រំចម្រើនសតិក្នុងប្រទេសអង់គ្លេស ប្រហែលជា ៨០០ គោលការណ៍ក្នុងមួយឆ្នាំៗទូទាំងប្រទេស មានមនុស្សឆ្លងកាត់ការអប់រំហ្វឹកហ្វឺនកន្លងទៅ ប្រហែលជា ៥០,០០០នាក់។ ពេលនេះជនជាតិអង់គ្លេស ចាប់ផ្តើមស្គាល់អំពីគុណប្រយោជន៍ នៃការចម្រើនសតិ ក្រៅពីជួយធ្វើឲ្យមានសុខភាពផ្លូវចិត្ត លើមនុស្សមានជំងឺសោកសៅហើយ បើហ្វឹកហាត់ជាប្រចាំ នឹងមិនចាំបាច់លេបថ្នាំ ព្រោះការទទួលទានថ្នាំ នឹងធ្វើឲ្យមានអាការៈងោកងុយ មានបញ្ហាក្នុងដំណើរជីវិតប្រចាំថ្ងៃជាច្រើន។
ដូច្នោះ ការចម្រើនសតិ ទើបចាប់ផ្តើមពេញនិយមក្នុងក្រុមជនជាតិអង់គ្លេស សៀវភៅដែលបានណែនាំ ពីគោលការណ៍ចម្រើនសតិលក់ដាច់ មួយសប្ដាហ៍ៗបាន ២,២០០ក្បាល។ មជ្ឈមណ្ឌលដើម្បីឧត្តមភាពក្នុងផ្នែកបំបាត់ជំងឺ ក្រសួងសុខាភិបាលអង់គ្លេស ណែនាំអ្នកជំងឺដែលកើតមានជំងឺសោកសៅរ៉ាំរ៉ៃនេះ ឲ្យហ្វឹកហាត់ការចម្រើនសតិឲ្យបានជាប្រចាំ ដើម្បីមិនឲ្យជំ���ឺរើលាប់ឡើងវិញ ហើយនឹងការចម្រើនសតិជួយកាត់បន្ថយថវិកា ចំណាយក្នុងការរក្សាព្យាបាលរោគបានច្រើន។
ក្នុងសហរដ្ឋអាមេរិកាំង ក៏មានសិក្សាស្រាវជ្រាវរឿងនេះ យ៉ាងទូលំទូលាយ មុនប្រទេសអង់គ្លេស ដោយគេរកឃើញថា ការចម្រើនសតិមានប្រយោជន៍ ក្នុងបុគ្គលិកភាពផ្នែកផ្សេងៗ គ្រប់ប្រព័ន្ធដែលមានបញ្ហាផ្លូវកាយ និងផ្លូវចិត្ត។ ដូច្នោះ ការចម្រើនសតិក្នុងនាពេលបច្ចុប្បន្ននេះ ទើបជាក្រសែមូលដ្ឋានរបស់ពិភពលោកក្នុងការដោះស្រាយបញ្ហាផ្សេងៗ មិនថានឹងជាខាងពេទ្យ ខាងសិក្សា ខាងនយោបាយ បញ្ហាសង្គម បញ្ហាបរិស្ថាន។ល។ អ្នកដឹកនាំផ្នែកបញ្ញវន្ត អ្នកឯកទេសផ្សេងៗរបស់សហរដ្ឋអាមេរិកាំង ចាប់ផ្តើមសញ្ជឹងគិតថា វិថីតែមួយគត់ ដែលអាចជួយឲ្យប្រទេសជាតិ រួចផុតពីភាពវិបត្តិផ្សេងៗបានគឺ ការអភិវឌ្ឍគុណភាពប្រជាជនឲ្យរឹងមាំ ដោយការចម្រើនសតិនេះឯង។
ពេលនេះ រដ្ឋបាលសហរដ្ឋអាមេរិកាំង កំពុងតែដុតដៃដុតជើងឲ្យមនុស្សហ្វឹកហាត់ ការចម្រើនសតិឲ្យបានទូទាំងប្រទេស ឲ្យគ្រប់ស្ថាប័នដែលមានការពាក់ព័ន្ធផ្សេងៗ រៀបចំការរៀន និងការបង្រៀនក្នុងសាលារៀន មហាវិទ្យាល័យ ក្រុមហ៊ុន ហាងទំនិញនានា កងទ័ព យោធា ប៉ូលីស ប៉េអឹម ពន្ធនាគារ ស្ថាប័នប្រតិបត្តិធម៌ច្រើនរយកន្លែង មូលនិធិផ្សេងៗ និងអង្គការឯកជន ដែលមិនស្វែងរកកម្រៃ សម្រាប់តាមដានសព្វាវុធផ្នែកបញ្ញាជូនប្រជាជន។

Comments