ព្រហ្មញ្ញសាសនានិងពុទ្ធសាសនា

S

ព្រហ្មញ្ញសាសនានិងពុទ្ធសាសនា បើយល់មិនច្បាស់ទេ មើលទៅសឹងតែ តែមួយ ព្រោះព្រះពោធិសត្វមានព្រាហ្មណ៍ជាគ្រូ ព្រះពោធិសត្វសុទ្ធតែធ្លាប់កើតជាព្រហ្ម (ធ្លាប់កើតជាព្រហ្ម៧ដង ធ្លាប់កើតជាព្រះឥន្ទ៣៦ដងក្នុងមួយសង្សារវដ្តរបស់លោក) ។ កំណើតជាព្រហ្ម ដរាបណាខ្សោយលោភៈ ទោសៈ មោហៈ ហើយមានមេត្តាករុណាជ្រាលជ្រៅ ហេតុនេះនៅឋានព្រហ្ម មានព្រហ្មជាពុទ្ធបរិស័ទក៏មាន មានព្រហ្មក្នុងសាសនាដទៃក៏មាន ។ ពុទ្ធសាសនាមិនមែនជាព្រហ្មញ្ញសាសនា ព្រោះក្រោយមកការត្រាស់ដឹងរបស់ព្រះពុទ្ធ ព្រះធម៌ដែលលោកបានរកឃើញគឺជាធម៌ថ្មី មិនមែនជាធម៌ចាស់ដែលមាននៅក្នុងព្រហ្មញ្ញសាសនានោះទេ ។ ធម៌ដែលព្រះពុទ្ធបានប្រៀនប្រដៅគឺមាន៨៤០០០ធម្មក្ខ័ន្ធ ដើម្បីប្រៀនប្រដៅសត្វគ្រប់ចរិតក្នុងត្រៃភព មិនមែនតែភពមនុស្សនោះទេ ៨៤០០០ ស្មើនឹងព្រះជន្មព្រហ្មដែលនៅឋានជាន់ខ្ពស់បំផុត លោកមានអាយុ៨៤០០០មហាកប្បដែរ ព្រហ្មដែលជាពុទ្ធបរិស័ទលោកទៅបរិនិព្វាននៅជាន់សុទ្ធាវាសព្រហ្មជាទីបំផុតទាំងអស់ មិនដែលត្រឡប់ថយក្រោយឡើយ ។
ពុទ្ធនិយាមៈ ព្រះពុទ្ធមិនដែលមានភេទជាស្រីទេ , មិនដែលកើតមានព្រះពុទ្ធពីរអង្គក្នុងថ្ងៃតែមួយឡើយ , ព្រះពោធិសត្វមុននឹងយាងចុះមកស្វែងរកការត្រាស់ដឹង គឺសុទ្ធតែគង់នៅឋានតុសិតទាំងអស់ , លោកយាងចុះមកកាន់គភ៌ព្រះមាតា នៅពេលអាយុខ័យរបស់មនុស្សម្តុំ១០០ឆ្នាំស្លាប់ជាដើម ។

Comments