L' amour est plus grand que la mort
; est plus fort qu 'Appolo
; est plus chaud que le soleil
; est plus vieille que Jesus crist
; est plus trist qu 'Apagon
; est plus profond que la mer
; est plus claire que le lac
; est plus faim qu 'Emperreur
; est plus hie' qu 'aveugle %
សេចក្តីស្នេហាធំជាងសេចក្តីស្លាប់
សេចក្តីស្នេហាខ្លាំងជាងអាប៉ូឡូ
សេចក្តីស្នេហាក្តៅជាងកំដៅព្រះអាទិត្យ
សេចក្តីស្នេហាមានចំណាស់តាំងពីមុនព្រះយេស៌ូ
សេចក្តីស្នេហាកំណាញ់ជាងជនកំណាញ់ឈ្មោះអាប៉ាហ្គុង
សេចក្តីស្នេហាមានជំរៅលើសមហាសាគរ
សេចក្តីស្នេហាភ្លឺថ្លាជាងទឹកបឹង
សេចក្តីស្នេហាមានមហិច្ឆតាជាព្រះអធិរាជ
សេចក្តីស្នេហាគឺរហេមរហាមជាងមនុស្សខ្វាក់!!!៕
តាមន័យនេះសេចក្តីស្នេហាមិនមែនជាការលេងសើចតាមអំពើចិត្តទេ កុំប្រលែងលេងជាមួយវាដោយឥតវិចារណញ្ញាណឲ្យសោះ វាអាចសម្លាប់មនុស្ស វាអាចធ្វើឲ្យវិនាសផែនដី វិនាសសូម្បីតែភពព្រះអាទិទេព។និកាយព្រះឥសូរបានពោលថាចូរចេះប្រើការរួមរ័ក្សឲ្យក្លាយជាការត្រាស់ដឹង ពុំនោះទេអ្នកនឹងត្រូវការរួមរ័ក្សជាន់ពន្លិចឲ្យលិចដល់នរកបាតាលជាមិនខាន។អ្នកអាចក្លាយជាឃាតករ អ្នកអាចក្លាយជាពិរុទ្ធជនដោយសារតែខ្លួនអ្នក នេះហើយស្នេហាដែលឥតឧត្តមគតិ៕

