ហួងហែងគ្រប់គ្រងច្រើនពេកគ្រោះថ្នាក់ណាស់នាំឲ្យកើតជំងឺផ្លូវចិត្តជាច្រើនដូចជា ឆេវឆាវឆាប់ខឹង វិកលចរិត បារម្ភច្រើន ដែលទីបំផុតបានត្រឹមតែហត់ចិត្តធ្វើអ្វីមិនបានដដែល បានត្រឹមតែតាមរករឿងបង្ករជំលោះរំខានគេឯង ។ អ្វីដែលអ្នកចាំបាច់ត្រូវធ្វើ គឺតាមចាប់កំហុសខ្លួនឯងវិញម្តងនឹងធ្វើសមាធិផ្សាយមេត្តាទៅកាន់សព្វសត្វ ដើម្បីឲ្យត្រជាក់ចិត្ត ឲ្យចិត្តព្រមទទួលយកហេតុការណ៍ ឲ្យចិត្តចេះស្រឡាញ់វត្ថុជុំវិញខ្លួន ចេះពេញចិត្តក្នុងការរស់នៅ កុំទើសជាមួយគេគ្រប់គ្នា ទើបជីវិតមានក្តីសុខ ។

