សួនសុភមង្គល !
១- មនុស្សខ្លាំងអាចធ្វើកិច្ចការច្រើនយ៉ាងបានដោយគ្មានការត្អូញត្អែរ ទាំងដែលអ្នកដទៃទាល់តែមានការព្យាយាមសូម្បីធ្វើកិច្ចការតែម៉្យាង ។
២- គ្មានកំហឹងពីខាងក្នុងមានន័យថា មានសន្តិភាពនៅខាងក្រៅ ។
៣- សុភមង្គលគឺជាការព្រលែងចោលនូវអ្វីដែលអ្នកគិតថា ជីវិតរបស់អ្នកមិនអាចទទួលយកបាន ហើយមកអបអរជាមួយអ្វីដែលអ្នកពេញចិត្ត ។ មួយវិនាទីដែលអ្នកខឹង អ្នកអាចបាត់បង់សុភមង្គលសឹងតែមួយជីវិតផងក៏មាន ។
៤- អ្នកនឹងហើយគឺជាចក្រវាឡ មិនចាំបាច់ផ្លាស់ប្តូរពិភពលោកទេ ផ្លាស់ប្តូរតែខ្លួនឯងទៅ នោះពិភពលោកនឹងផ្លាស់ប្តូរហើយ ។
៥- សង្គមគឺជាផលិតផលនៃទំនាក់ទំនងរវាងចិត្តគំនិតទាំងអស់គ្នា បើសិនជាយើងផ្លាស់ប្តូរទំនាក់ទំនងនោះសង្គមក៏ផ្លាស់ប្តូរដែរ ! លើកដៃសំពះ ញញឹមរាក់ទាក់ ចេះសុំទោស ចេះអរគុណជាប់នឹងមាត់ ពេលនោះអ្វីៗសុទ្ធតែត្រូវផ្លាស់ប្តូរបានទាំងអស់ ។

