វិធីជួយមនុស្សកំពុងមានកំហឹងខ្លាំងៈ
ញញឹមយ៉ាងស្រទន់ដាក់ហើយនិយាយយឺតៗ ធ្វើចិត្តឲ្យត្រជាក់ទៅណាមិនអីទេ នេះជារឿងធម្មតាទេ តើមានអ្វីខ្ញុំអាចជួយបានទេ ? តើចង់ឲ្យខ្ញុំធ្វើអ្វី ? បើគ្មានចម្លើយទេ ត្រូវឈប់សួរនាំអ្វីទាំងអស់ កុំសម្តែងកាយវិការមិនសមរម្យត្រូវប្រុងប្រយ័ត្នពាក្យសម្តី ព្រោះអាចធ្វើឲ្យកំហឹងពុះពោរឡើងខ្លាំងក៏ថាបាន ។ បើសិនជាមនុស្សស្រីខឹង ហើយជាមនុស្សស្រីដូចគ្នា ត្រូវអោបអង្អែលខ្នងស្រាលៗហើយសរសើរប្រាប់នាងថា នាងជាមនុស្សអស្ចារ្យណាស់ ទាំងស្អាត ទាំងឆ្លាត នាងគឺជាមនុស្សគួរឲ្យស្រឡាញ់ជាងគេ ។ រួចហើយត្រូវស្ទាបស្ទង់មើលប្រតិកម្មតបរបស់នាង បើបានធូរស្រាលត្រូវលួងលោមបន្តទៀត បើមិនធូរស្រាលទេត្រូវនៅឲ្យឆ្ងាយពីគេដោយការប្រុងប្រយ័ត្ន ។ កំហឹងអាចជាជំងឺផ្លូវចិត្ត អាចមកពីប្រើគ្រឿងញៀនស្រវឹង(ដែលនិយាយស្តាប់គ្នាមិនបាន) បើសភាពនេះកើតឡើងខ្លាំងត្រូវរូតរះទៅជួបផ្នែកផ្លូវចិត្តជាបន្ទាន់ ព្រោះអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរបាន។

