បើយើងមានយោនិសោមនសិការៈហើយ បើទោះជាជួបអ្វីក៏ផ្តួលការគិតត្រូវរបស់យើងមិនបានដែរ ! ពេលជួបវង់តន្ត្រីកំពុងប្រគំ អ្នករាំកំពុងតែប្រឹងបញ្ចេញក្បាច់យកសមរៀងៗខ្លួន អយោនិសោមើលឃើញហើយគិតថា អ្នកនាងនោះ លោកប្រុសនេះរាំសមមែនទែន គួរឲ្យគយគន់ណាស់ តែយោនិសោមនសិការៈបែរជាគិតឃើញថា ឆាកជីវិត គឺដូចជាការរាំរែកដូច្នោះដែរ នាំមនុស្សឲ្យស្រវឹង ម្នាក់ៗប្រឹងរាំឲ្យសមតាមចង្វាក់បទភ្លេងជីវិត កាយនោះគឺជារូបត្លុក ដែលកំរើកដោយសារតែការផ្សាយទៅនៃវាយោធាតុមានចិត្តជាសមុដ្ឋាន ចិត្តដែលស្រវឹងនឹងសម្លេង រមែងវង្វេងមិនដឹងថាលោកនេះមិនទៀង ជាទុក្ខ មិនមានសារៈ មិនមានខ្លឹមគួរឲ្យអាសូរណាស់ ! ។មិនដឹងថា កំពុងតែរាំគឺកំពុងតែចាស់ ហើយពេលវេលាគឺកំពុងតែរត់លឿនត្របាញ់ទៅរកសេចក្តីស្លាប់នោះទេ !( នេះជាលំនឹកនៅពេលកំពុងតែញ៉ាំការគេ !) ។

