យល់ឃើញបែបណា

S

យល់ឃើញបែបណាដែលហេតុអ្វីលោកគ្រូ សាន សុជា លាចាកសិក្ខាបទ លឿនឆាប់រហ័សពេក ?។ សូមយោបល់របស់លោកតាតាមការគួរ ។
កុំឆ្ងល់អីចៅ ឲ្យតែនៅមានកិលេសគឺមានរឿងនេះជាធម្មតាទេ ទាល់តែអានាគាមីបានលែងមានរឿងបែបនេះ ។
តើការលាសិក្ខាបទរបស់លោក តើលោកតាមានសោកស្តាយមនុស្សម្នាក់ដែលអប់រំ និង ទ្រទ្រង់ព្រះពុទ្ធសាសនាដែលឬទេ ?។
បាទចៅ ! តាស្តាយក៏មិនកើត ព្រោះរឿងនេះចប់អស់ហើយ ណាមួយតាមិនចម្លែកទេក្នុងរឿងនេះ មនុស្សយើងឲ្យតែមិនច្បាស់ខ្លួនឯងហើយ ប្រយុទ្ធមិនដែលឈ្នះកិលេសទេ តែបិដកនៅមានខំរៀនទៅណាចៅ ! កុំពឹងមនុស្សត្រូវពឹងធម៌ ។
បាទលោកតា សូមអរគុណលោកតា យ៉ាងណាក៏នៅមានលោកតាដែលចៅស្តាប់រាល់ថ្ងៃដែរ ការពន្យល់របស់លោកតាមាន លក្ខណៈទូលំទូលាយ រួមទាំងចំនេះដឹង ផ្នែក ពុទ្ធចក្រនិងអាណាចក្រ សូមអរគុណលោកតា និង ជូនកុសលផលបុណ្យដល់ លោកតាក្នុងការលះបង់១នេះ សំរាប់មនុស្សគ្រប់គ្នា ។

Comments