អវិជ្ជាគឺការមិនដឹងការកើតឡើងនៃសង្ខារលោក និងការរលត់ទៅនៃសង្ខារលោក។ អវិជ្ជា តណ្ហា ឧបាទាន កម្មនិងអាហារជាហេតុនាំឲ្យកើតរូប ។ អវិជ្ជា តណ្ហា ឧបាទាន កម្ម និងផស្សៈជាហេតុនាំឲ្យកើតនាម។រលត់ហេតុបច្ច័យទាំងនេះឥតសេសសល់ទើបសង្ខារលោករលត់។
រៀនគឺមិនមែនដើម្បីតែជំនាញនោះទេរៀនគឺដើម្បីអភិវឌ្ឍអាកប្បកិរិយាឬ សីលធម៌សុជីវធម៌ដើម្បីជាលំអវិជ្ជាជីវៈផងដែរ ។ គេគ្រប់គ្នានាំគ្នារៀនតែពីជំនាញ អត់ខ្វល់ពីអាកប្បកិរិយា អត់ដឹងថាអាកប្បកិរិយាក៏គឺជាផ្នែកមួយនៃជោគជ័យដែរនោះទេ ។ ទីបំផុតជំនាញបានអូសទាញគេឲ្យក្លាយជាមនុស្សក្រអឺតក្រទម ព្រហើនកោងកាច ព្រោះតែអំនួតឥតន័យរបស់គេ ។ មនុស្សឆ្លាតចេះបំលែងភាពអវិជ្ជមាន ឲ្យទៅជាវិជ្ជមាន ព្រោះវាជាការទទួលអារម្មណ៍ខ្លួនឯង(ចេះប្រៀបធៀប បើគេធ្វើមកលើខ្លួនយើងវិញតើយើងមានអារម្មណ៍ដូចម្តេច?)ដើម្បីបង្កើតភាពខុសគ្នា នៅក្នុងផ្លូវអារម្មណ៍របស់ខ្លួន ។

