ចង់ឲ្យគេធ្វើតាមចិត្តខ្លួន

S

ចិត្តឯងមិនអាចនៅស្ងៀមបានទេ បើឯងនៅតែមានគំនិតចង់ឈ្នះចាញ់ ចង់ឲ្យគេសរសើរ ចង់ឲ្យគេធ្វើតាមចិត្តខ្លួន ជាពិសេសគឺការគិតពីរឿងញីឈ្មោលនេះតែម្តង។មកពីមានមនុស្សល្បីៗមានលុយ គាត់ឲ្យតម្លៃខ្លាំងលើរឿងនឹង រហូតនិយាយថា គ្មានអ្វីស្រណុកស្រួលជាង.....ក្នុងលោកនេះ។ ដល់ចឹងទៅសូម្បីអ្នកទៅរកធម៌ បិទភ្នែកភ្ញាម ចេញឈីឈ្មោលភ្លាម...! 😀😀😀 កាមតណ្ហា ភវតណ្ហា វិភវតណ្ហា នេះសត្វឆ្លងបានដោយលំបាកណាស់។លោកធម៌នេះស្អិតណាស់​ ហេីយចិត្តនេះតាមវាមិនទាន់ទេ​ បុគ្គលអ្នកមានសតិតាមមេីលចិត្តខ្លួនឯងខ្លះ​ មិនដឹងខ្លួនថាកំពុងតែជាប់និងវាផង​។

Comments