១- សាងមាត់ឲ្យក្លាយជាផ្គរ សាងដៃឲ្យក្លាយជារន្ទះ ។
២- ជីវិតដូចជាពន្លឺនៅពេលយប់ ដូចដង្ហើមក្របីនៅពេលថ្ងៃ ដូចជាស្រមោលនៅតាមស្មៅ ហើយចាញ់ខ្លួនឯងនៅថ្ងៃលិច ! ! តើដូចម្តេច ?
ឆ- សាងមាត់ឲ្យក្លាយជាផ្គរ និយាយតែពាក្យពិត ពាក្យមានប្រយោជន៍ ជួយអ្នកដទៃឲ្យបានក្តីសុខ និយាយតែពាក្យពិត ទើបសម្តីមានតំលៃ ។ សាងដៃឲ្យក្លាយជារន្ទះ ធ្វើតែកិច្ចការដែលត្រឹមត្រូវ គេធ្វើមិនបាន យើងធ្វើបាន ។ ជីវិតដូចជាពន្លឺនៅពេលយប់ គឺត្រូវចេះគិតឲ្យកើតក្តីសុខនៅថ្ងៃស្អែក កំហុសថ្ងៃនេះកុំឲ្យមាននៅថ្ងៃស្អែក ត្រូវចេះដេកឲ្យលក់ស្កប់ស្កល់ ថ្ងៃស្អែកត្រូវខិតខំធ្វើការកុំខ្លាចហត់នឿយ ដង្ហក់ដូចជាក្របីក៏មិនត្រូវចុះចាញ់ ផលនឹងតាមហុចឲ្យដូចជាស្រមោលនៅលើស្មៅ ។ ចាញ់ខ្លួនឯងនៅថ្ងៃលិច ដល់ពេលត្រូវវិលចូលគេហដ្ឋានវិញ មិនត្រូវនាំយកភាពក្តៅក្រហាយចូលផ្ទះឡើយ ត្រូវធ្វើជាចាលចាញ់ក្តីមានះប្រកាន់ ចុះចាញ់មនុស្សក្នុងផ្ទះដោយក្តីស្រឡាញ់ នាំភាពត្រជាក់ត្រជុំមកឲ្យកូនចៅ ត្រូវចេះសុខចិត្តធ្វើជាឆ្កួតដើម្បីមិនឲ្យបាត់បង់សុភមង្គលក្នុងគ្រួសារ ។

