ការហ៊ានប្រថុយមួយចានទឹក មួយចានគោកទេ ប៉ុន្តែគេមិនដែលយកជើងទៅចុះលអន្លុងទឹកដោយជើងទាំងពីរឡើយ បើដាច់ចិត្តប្រថុយ ត្រូវកុំភ្លេចទុកច្រកការពារខ្លួនផង ។ ជីវិតនៅមានរឿងច្រើនណាស់ទុកសម្រាប់ឲ្យយើងសិក្សា តាំងពីពេលនៅរស់រហូតដល់ពេលស្លាប់ នឹងក្រោយពេលស្លាប់ទៀតផង ។ កុំខ្លាចបញ្ហាដែលចូលមកកាន់ជីវិតអី ប្រើបញ្ញាកែលំអរឿងអាក្រក់ឲ្យក្លាយជាល្អ សិក្សារឿងថ្មីៗ កុំគិតតែពីស្តីបន្ទោសឲ្យខ្លួនឯងដោយការប្រៀបធៀបជីវិតខ្លួនឯងជាមួយជីវិតអ្នកដទៃ រួចហើយធុញថប់ក្នុងការរស់នៅ ដែលតាមពិតស្ថានភាពជីវិតអាចផ្លាស់ប្តូរបានសោះ ! ។

