បទពិសោធន៍ស្នេហ៍ !

S

បទពិសោធន៍ស្នេហ៍ !
ការបែកបាក់ស្នេហាគឺជាការឈឺចាប់ផ្លូវចិត្តមួយប្រភេទ ទោះបីជាគេបានបញ្ចប់វាយ៉ាងល្អហើយក៏ដោយ ។ ការប៉ះទង្គិចផ្លូវចិត្តនេះថ្មីៗគឺជាការលំបាក សម្លេងជូរចត់ទាំងនោះតែងមាននៅក្នុងខួរក្បាលរបស់គេជានិច្ច ។ គេត្រូវប្រើពេលរាប់ខែរាប់ឆ្នាំបើមិនព្យាយាមលុបបំបាត់វាចេញទេនោះ ! កំហុសគឺសម្រាប់ហេតុផលមួយចំនួន បើមិនប្រើបញ្ញាដើម្បីដោះស្រាយទេ ឋាមពលចិត្តបានក្លាយជាចំណងសម្រាប់ចងខ្លួនឯងងើបមុខមិនរួច ដោយសារតែវិប្បដិសារីយ៍ ។ វាមានអន្តរកម្មផ្ទាល់ខ្លួនយ៉ាងច្រើន ចំពោះមាតិការផ្លូវចិត្តមួយនេះ ដើម្បីធ្វើឲ្យមានភាពធូរស្រាល គេត្រូវចំណាយពេលជាមួយ
១- ការធ្វើសមាធិជាក្រុមៈ ដើម្បីទទួលឥទ្ធិពលចិត្តស្ងប់ពីអ្នកដទៃផង បានស្តាប់បទពិសោធពីអ្នកដទៃផង ដើម្បីបន្ធូរភាពតានតឹងខ្លួនឯង ។
២- កត់សំគាល់លើទុក្ខលំបាកដែលយើងបានយកឈ្នះជាច្រើនលើករួចមកហើយ លើកនេះក៏ត្រូវតែយកឈ្នះឲ្យបាន។ ៣- គិតពីអំពើដែលគេបានធ្វើមកលើយើងៈ ចង់បំភ្លេចមនុស្សម្នាក់ត្រូវគិតពីអំពើអាក្រក់ដែលគេបានធ្វើមកលើខ្លួន ។
៤- ចាកចេញឲ្យឆ្ងាយពីស្លាកស្នាមអនុស្សាវរីយ៍ ដើម្បីប្រឈមទៅនឹងរូបភាពអតីតកាល ។
៥- ត្រូវយល់ពីតំលៃពេលវេលារបស់ខ្លួនឯង ដែលត្រូវចាប់ផ្តើមការងារថ្មីៗជាច្រើនទៀត « កុំចេះតែឲ្យតំលៃ ទៅលើរបស់ដែលមិនមានប្រយោជន៍ចំពោះខ្លួនឲ្យសោះ » ។ 

Comments