កំសាន្តរាត្រីកាល !
ក្រោយបាយល្ងាចរួចឪពុកបាននិទានប្រវត្តិគ្រួសារឲ្យកូនៗស្តាប់ លោកតាកូនបានចូលធ្វើសង្គ្រាមលោក ចំណែកលោកអ៊ុំកូនធ្វើសង្គ្រាមប្រឆាំងពួកឈ្លានពាន ចំណែកប៉ាចេញទៅច្បាំងនៅក្រៅប្រទេស .....! ស្រាប់តែកូនបងក្រោកឡើងស្រែកថា ហើយចុះគ្រួសារនេះដូចជាខុសប្រក្រតីម៉្លេះ ដើរឈ្លោះតែជាមួយគេតាំងពីដូនតាមក ដូចជាមិនចេះស្រុះស្រួលជាមួយអ្នកណាសោះ ! ចំមែន ! ។ ឪពុកបើកភ្នែកសំឡក់កូនឡើងមូលត្លុំ កូនខ្ជិលស្តាប់ដើរទៅដេកធើងើយ ធើអីកយ ។មិនសើចទេហី !

