#សុបិននៃជីវិត

S
samrith
“រឿងរបស់ជីវិត គឺជារឿងដែលវែងឆ្ងាយ។ បើយើងមិនចំណាយពេលវេលាគិតពិចារណាពីជីវិតនេះទេ យើងនឹងរស់នៅពុំបានសុខពេញមួយជីវិត”

បើទោះបីជាមានទ្រព្យ ក៏នៅតែមានទុក្ខ ក្រទ្រព្យក៏នៅតែមានទុក្ខ ឬមានមនុស្សល្អនៅក្បែរ ក៏នៅតែមានទុក្ខ គ្មានអ្នកណាម្នាក់នៅក្បែរ ក៏នៅតែមានទុក្ខ ឬមានងារជាបណ្ឌិតទៅហើយ ក៏ទុក្ខនេះនៅតែញាំញីបាន...។ល។   ទុក្ខនេះ គ្មានថ្នាំព្យាបាលឱ្យជាសះស្បើយបានឡើយ បើយើងនៅតែបណ្តោយខ្លួន មិនត្រួតពិនិត្យខ្លួនឯងឡើងវិញ។ 
មែនទែនទៅ ជីវិត វាគឺជាសុបិន។  បើសុបិនល្អ យើងអាចបន្តគេងទៀតបាន តែបើសុបិនមិនល្អទេ ក៏សូមយើងឆាប់ភ្ញាក់ដឹងសតិវិញភ្លាម។  ដូច្នេះ ជីវិតក៏មានន័យថា វាជាជម្រើសដូចគ្នាដែរ តែសំខាន់តើយើងឆ្លាតប៉ុនណា ក្នុងការជ្រើសរើសជីវិតដែលខ្លួនចង់រស់នៅ។

Comments