#​ធ្វើជា​ម្ចាស់​លើ​វាសនា​ខ្លួនឯង

S
samrith
ពេល​ដែល​សម្រេចចិត្ត​ធ្វើអ្វី​មួយ ដោយ​ខ្វះ​ការពិចារណា និង​បាត់​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង យើង​នឹង​បណ្តែតបណ្តោយ​ទៅតាម​ការ​អូសទាញ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ ពិសេស​នោះ គឺ​មនុស្ស​នៅ​ជុំវិញ​ខ្លួន។ ប្រសិនបើ​ជឿជាក់​ខ្លាំងពេក យើង​នឹង​ធ្វើ​ទាំង​មិនដឹង​ខុស ហើយ​យល់ឃើញ​តែ​រឿង​ល្អ​ៗទៅវិញ ទោះជា​មាន​អ្នកណា​ថា​អ្វី​ក៏​មិន​ស្តាប់​ដែរ។ កុំ​ទាន់​ឆាប់​សម្រេចចិត្ត​លឿន​ពេក ត្រឹមតែ​ឃើញ​អ្នកដទៃ​អាច​ធ្វើ​បាន ហើយ​ទទួលលទ្ធផល​ល្អ ពីព្រោះ​គេ​មិនមែន​យើង​ទេ។   

ការបាត់បង់​អារម្មណ៍​ផ្តោត ឬធ្វើ​ទាំង​ដែល​ខ្លួន​មិន​ស្រឡាញ់ វា​មិន​ត្រឹមតែ​ខាតពេល​វេលា ប៉ុន្តែ​លទ្ធផល​ដែល​ទទួល​បាន គឺ​ត្រឹមតែ​ជា​រឿង​ធម្ម​តាៗ មិនមែន​ជា​លទ្ធផល​កើត​ចេញពី​សមត្ថភាព​ឡើយ។ មានតែ​យើង​ធ្វើជា​ម្ចាស់​លើ​វាសនា​ខ្លួនឯង គួបផ្សំ​នឹង​ការ​តាំងចិត្ត​ខ្ពស់​ផង ទើប​មិន​ងាយ​បោះបង់​គោលដៅ​ចោល។ មនុស្ស​ដែល​រស់នៅ​គ្មាន​ក្តី​ស្រមៃ ពួក​គេ​នឹង​ប្រើប្រាស់​ពេលវេលា​នៃ​ជីវិត​ដ៏​មានតម្លៃ ដើម្បី​តែ​ផ្គាប់ចិត្ត​អ្នកដទៃ ហើយ​ធ្វើអ្វី​ដែល​ខ្លួន​មិន​ប៉ង​ប្រា​ថា្ន។

Comments