#ប្រឹងប្រែងកុំខ្លាចហត់

S
samrith
កុំខ្លាចហត់នឿយ ព្រោះជីវិតនេះមិនមែនកើតមកដើម្បីស្រណុកសុខស្រួលរាល់ថ្ងៃទេ។ ថ្ងៃខ្លះយើងហត់ខ្លាំង ហើយថ្ងៃខ្លះទៀតយើងក៏ទទួលបានរង្វាន់ពីការហត់នឿយ និងការខិតខំប្រឹងប្រែងរបស់យើងដូចគ្នា នោះគឺថ្ងៃឈប់សម្រាក ឬវិស្សមកាលដ៏សែនរំភើបជាមួយមនុស្សជាទីស្រលាញ់។
ទាន់យើងនៅមានឱកាសដើម្បីប្រឹង ចូរប្រឹងឱ្យអស់លទ្ធភាពទៅ ព្រោះបន្ដិចទៀត កិច្ចការងារនេះនឹងធ្លាក់ទៅក្នុងដៃអ្នកផ្សេងទៀតហើយ។ ជីវិតឆ្លងកាត់ថ្ងៃនេះតែម្ដងប៉ុណ្ណោះ! អ៊ីចឹងចូររស់នៅថ្ងៃនេះឱ្យបានល្អ ធ្វើការងារដែលខ្លួនត្រូវទទួលខុសត្រូវចំពោះមុខនៅថ្ងៃនេះឱ្យបានល្អ នោះរង្វាន់នឹងមាននៅថ្ងៃក្រោយមិនខាន។ ឈប់បណ្ដែតបណ្ដោយខ្លួន ព្រោះយើងនៅសល់ពេលវេលាមិនច្រើនទេណា!៕

Comments