បើស្រឡាញ់នរណាម្នាក់ សូមអនុញ្ញាតឱ្យគេអាចរស់នៅក្នុងជីវិតដែលជាជម្រើសរបស់គេចុះ។ នៅពេលយើងដេញចាប់សេចក្ដីស្រឡាញ់ វានឹងរត់ចេញឆ្ងាយពីយើង។ នៅពេលយើងតក់ក្រហល់ចង់បានសេចក្ដីស្រឡាញ់ពីនរណាម្នាក់ គឺពេលនោះឯងដែលយើងនៅមិនសុខ យើងឈឺចាប់ ហើយការឈឺចាប់ និងភាពអន្ទះអន្ទែងរបស់យើងគឺយើងខ្លួនឯងជាអ្នកបង្កើតឡើង។

