អ្វីផ្សេងៗដែលនៅក្រៅខ្លួន ពេលខ្លះយើងមិនអាចជ្រើសរើសវាបានពិតមែន ហើយពេលខ្លះទៀត វាពិបាកក្នុងការសម្រេចចិត្តថាត្រូវជ្រើសរើស ឬអត់។ ប៉ុន្តែ សូមក្រឡេកមកមើលខ្លួនឯង មើលឱ្យដល់ខាងក្នុងខ្លួន មើលឱ្យឃើញពីបេះដូង និងចិត្តគំនិតរបស់យើងវិញម្តង។ យើងមានរបស់ពីរ ដែលចាំបាច់ត្រូវឱ្យយើងជ្រើសរើសយកតែមួយប៉ុណ្ណោះ។ អ្វីដែលយើងត្រូវតែជ្រើសរើសដាច់ខាតនៅក្រោយពេលភ្ញាក់ពីដំណេកភ្លាមនោះគឺ គំនិតវិជ្ជមាន និងគំនិតអវិជ្ជមាន។ រវាង ជម្រើសទាំងពីរនេះ គឺយើងត្រូវតែជ្រើសរើសដោយខ្លួនឯង ព្រោះពុំមាននរណាម្នាក់អាចជ្រើសរើស និងធ្វើវាជំនួសយើងបានឡើយ។

