(វាសនាយើងម្នាក់ៗមិនដូចគ្នាទេ)

S
samrith
មនុស្សលោកយើង កើតមកលើភពផែនដីតែមួយពិតមែន ប៉ុន្តែវាសនាពួកយើងម្នាក់ៗមិនដូចគ្នាទេ។ នេះមិនមែនមានន័យថា យើងត្រូវតែដេកដួល ទៅតាមវាសនារហូតនោះទេ។ ឆាកជីវិតយើងគឺ គួរតែយើងខ្លួនឯងជាអ្នកគ្រប់គ្រង និងតម្រង់ទិសដៅនៃជីវតិ។ យើងកើតមកក្រ ឬជាក្មេងកំព្រា វាក៏មិនបានគូសដៅជីវិតយើងថា យើងត្រូវតែក្ររហូតដល់ថ្ងៃស្លាប់ ឬគ្មានថ្ងៃនឹងអាចងើបរួចពី ភាពអវិជ្ជា មិនអាចរកពន្លឺជីវិតបានឡើយ។ បើយើងតាំងចិត្តថា ចង់ផ្លាស់ប្តូរឆាកជីវិតមួយនេះឱ្យបានភ្លឺស្វាង ដោយការចាប់ផ្តើមពីខ្លួនឯង តាំងចិត្តឱ្យបានមោះមុត និងមានឆន្ទៈជានិច្ចនោះ យើងប្រាកដជាអាចច្នៃវាសនារបស់ខ្លួនឯង បានជាក់ជាមិនខានឡើយ។

Comments