#ឱ្យតម្លៃថ្ងៃនេះ...

S
samrith
 
ឱ្យតម្លៃបច្ចុប្បន្នយើងនឹងរីករាយ។ កុំរំលងបច្ចុប្បន្នដោយកប់ខ្លួនឯងនៅក្នុងអតីតកាល។ គ្មានពេលវេលាណាដែលល្អជាងពេលវេលាឥឡូវនេះទៀតទេ ហើយក៏គ្មានមនុស្សណាដែលល្អជាងមនុស្សម្នាក់ដែលកំពុងរស់នៅក្នុងបច្ចុប្បន្នជាមួយយើងនេះទៀតដែរ។
មានមនុស្សច្រើនណាស់ដែលកំពុងឈឺចាប់នឹងរឿងដែលកន្លងហួស ហើយគេចង់ហៅអតីតកាលដែលកន្លងហួសទៅសែនឆ្ងាយនោះឱ្យត្រលប់មកវិញ ប៉ុន្តែគេភ្លេចរស់នៅជាមួយនឹងពេលវេលាបច្ចុប្បន្នដែលគេកំពុងមាន គេភ្លេចរីករាយនឹងអ្វីដែលកំពុងតែកើតឡើងនៅខណៈនេះ។
ដឹងថាមនុស្សបែបណាដែលមានក្ដីសុខច្រើនបំផុតទេ? គឺមនុស្សដែលប្រើជីវិតរស់នៅជាមួយបច្ចុប្បន្ននេះបានល្អបំផុត។ ថ្ងៃដែលកន្លងផុតទៅក្លាយជាថ្ងៃដែលយើងចងចាំ ឯងថ្ងៃដែលនឹងមកដល់នោះជាថ្ងៃដែលយើងរង់ចាំ មានតែថ្ងៃនេះទេដែលសំខាន់បំផុតសម្រាប់យើង។

Comments